ការពិពណ៌នា
អគារទីស្នាក់ការអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយ (ACU) កម្ពស់ ១៣ជាន់ នៅរាជធានីភ្នំពេញ ដែលមានផ្ទៃក្រឡា ៨.៩៥០ ម៉ែត្រការ៉េ ត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរនៅខែតុលា ឆ្នាំ២០២១។ អគាររចនាម៉ូតបែបក្លាសិកកាត់សហសម័យនេះ ប្រើប្រាស់សំណង់បេតុងអាមេយ៉ាងរឹងមាំ និងត្រូវបានបំពាក់យ៉ាងពេញលេញនូវប្រព័ន្ធម៉ាស៊ីនត្រជាក់ទំនើប ប្រព័ន្ធណែតវើកសុវត្ថិភាព ប្រព័ន្ធប្រជុំ និងប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់។