បច្ចុប្បន្នមានជនខិលខូចប្រើល្បិច Live លើ Facebook/TikTok ដោយកោសឆ្នោតហៅឈ្មោះប្រកាសថាលោកអ្នក "ឈ្នះរង្វាន់ធំ" (ឡាន ម៉ូតូ មាស ឬប្រាក់) ហើយតម្រូវឱ្យ "វេរប្រាក់មុន" ជាថ្លៃសេវា ថ្លៃពន្ធ ឬថ្លៃដឹកជញ្ជូន។ ពេលវេររួច ពួកគេនឹង Block គណនីចោលភ្លាមៗ។
វិធានការការពារខ្លួន៖
កុំជឿ និងកុំវេរលុយមុន៖ គ្មានរង្វាន់ពិតប្រាកដណាតម្រូវឱ្យអ្នកឈ្នះវេរលុយទៅឱ្យគេមុនឡើយ។
កុំផ្តល់ព័ត៌មាន៖ ហាមផ្ញើព័ត៌មានផ្ទាល់ខ្លួន លេខអត្តសញ្ញាណប័ណ្ណ ឬលេខគណនីធនាគារឱ្យសោះ។
ចាត់វិធានការ៖ ប្រសិនបើជួបប្រទះ ការផ្សាយ Live បែបនេះ សូមជួយ Report ផេកនោះភ្លាមៗ។
